ភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុនធានារ៉ាប់រ៉ងទូទៅស៊ីប៊ី បានចុះទៅកាន់ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ចែកជូនអំណោយ ជាម៉ាសចំនួន ១៥០ប្រអប់ និង ក្រដាសអាកុលជូតដៃចំនួន ៨៥ប្រអប់ ដើម្បីរួមចំណែកចូលរួមការប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា (កូវីដ-១៩)។
វេជ្ជ.គង់ ប៊ុនណាវី ប្រធាននាយកប្រតិបត្តិការ នៅមន្ទីរពេទ្យសីហនុ បានមានប្រសាសន៏ថា “ខាងយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់ ក្រុមហ៊ុនធានារ៉ាប់រ៉ងទូទៅស៊ីប៊ី ដែលបានជួយជាអំណោយដើម្បីសម្រាលបន្ទុក ក្នុងអំឡុងពេលជម្ងឺរាតត្បាត កូវីដ១៩នេះ។អំពើនេះ បានធ្វើអោយ វិជ្ជបណ្ឌិតនិងបុគ្គលិក នៅទីនេះរំភើបចិត្តយ៉ាងខ្លាំង ហើយខិតខំ ធ្វើការនិងមើលថែអ្នកជម្ងឺរឹតតែល្អជាងមុនទៀត។ CB General Insurance Plc. បានមកដល់ចំពេលពួកយើងត្រូវការជំនួយហើយពូកយើងពិតជាពេញចិត្តនឹងកាដូនេះយ៉ាងខ្លាំង” ។
ក្រុមហ៊ុនធានារ៉ាប់រ៉ងទូទៅ សុីប៊ី នឹងបន្តខំប្រឹងប្រែងធ្វើការដើម្បីផ្តល់ជូននូវ ផលិតផលក៍ដូចជាសេវាកម្មដើម្បីបម្រើជូន បងប្អូនប្រជាពលរដ្ឋខ្មែរ ហើយ បន្តរួបរួមជាមួយ ក្រសួងសុខាភិបាល កម្ពុជា នូវការប្រឆាំងជម្ងឺ កូវីដ១៩ដោយស្វែងរកវិធានការទប់ស្កាត់បន្ថែមទៀត។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ បន្តអនុវត្តអនាម័យក្នុងការហួបចុកនិងរក្សាគម្លាតពីគ្នា ដើម្បីសុភមង្គលអ្នកនិងគ្រួសាររបស់អ្នក។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរ បន្តអនុវត្តអនាម័យក្នុងការហួបចុកនិងរក្សាគម្លាតពីគ្នា ដើម្បីសុភមង្គលអ្នកនិងគ្រួសាររបស់អ្នក។ ចូលរួមប្រឆាំងនឹងជម្ងឺ កូវីដ១៩ ទាំងអស់គ្នាដើម្បីជាតិយើង។
អត្ថបទ៖ សុខ ប៉េងហ៊ាង