ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី មានកិត្តិយសដែលត្រូវបានទទួលបានស្គាល់ពី Insurance Asia Awards 2020 និងទទួលបាននូវពានរង្វាន់ the Insurance Start-up of the Year។ នេះគឺជាការទទួលស្គាល់នៃសមិទ្ធិផលការងាររបស់យើងក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នៅក្នុងឆ្នាំនេះដែរ យើងខ្ញុំជាក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ពី Insurance Asia Awards។
ពានរង្វាន់មួយនេះ ជាមោទកភាពរបស់ក្រុមហ៊ុនយើងខ្ញុំ។ វាគឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែង និងទេពកោសល្យរបស់ក្រុមការងារយើងការគាំទ្រពីម្ចាស់ភាគហ៊ុន និងការជឿទុកចិត្តពីអតិថិជនរបស់យើង។ យើងមិនដែលរួញរា និងបន្តខិតខំដើម្បីផ្តល់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ការការពារដ៏ទូលំទូលាយដល់អតិថិជនរបស់យើង៕
អត្ថបទ៖ សុខ ប៉េងហ៊ាង