CB Insurance

CB Insurance Cambodia

Insurance Cambodia

Personal Insurance Cambodia

Commercial Insurance Cambodia

Auto Insurance Cambodia

Medical Insurance Cambodia

Accident Insurance Cambodia

Home Insurance Cambodia

Property Insurance Cambodia

Engineering Insurance Cambodia

Contractor all risks Insurance Cambodia

Erection all risks Insurance Cambodia

Machinery breakdown Insurance Cambodia

Boiler & pressure vessel Insurance Cambodia

Contractor plant & equipment Insurance Cambodia

Electronic equipment Insurance Cambodia

Liability Insurance Cambodia

Marine Insurance Cambodia

Aviation Insurance Cambodia

Miscellaneous Insurance Cambodia

Specialty Insurance Cambodia

ឯកជន

ពាណិជ្ជកម្ម

ផ្នែកវេជ្ជសាស្រ្ដ

តើអ្វីជាការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ដ?

ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ គឺជាការធានារ៉ាប់រងមួយប្រភេទដែលអាចការពារអ្នកពីការចំណាយពេញលេញ នៃការថែទាំសុខភាពជាទៀងទាត់ ក៏ដូចជាថ្លៃដើមនៃនីតិវិធីវេជ្ជសាស្ត្រ និងការវះកាត់។ ជាថ្នូរនឹងការបង់ថ្លៃធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកនឹងរ៉ាប់រងថ្លៃដើមនៃនីតិវិធីវេជ្ជសាស្ត្រមួយចំនួន។

តើការធានាលើអ្វីខ្លះ?

ស៊ីប៊ី ផ្លាទីនីម & អ៊ិចឃ្លូស៊ីវ

ផែនការវេជ្ជសាស្រ្តរបស់យើងត្រូវបានបង្កើតឡើងវិញ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅក្នុងយុគសម័យទំនើប ដោយផ្តល់ជូននូវអត្ថប្រយោជន៍នៃការការពារក៏ដូចជាវិក័យប័ត្រព្យាបាល។

ស៊ីប៊ី ផ្លាទីនីម & អ៊ិចឃ្លូស៊ីវ របស់យើងផ្តល់នូវអត្ថប្រយោជន៍សុខុមាលភាពជាច្រើន រាប់ចាប់ពីថ្នាំព្យាបាល រហូតដល់ការពិនិត្យសុខភាព ការពិនិត្យវ៉ាក់សាំង ការពារភ្នែក និងធ្មេញ។

ស៊ីប៊ី ផ្លាទីនីម

ស៊ីប៊ី ផ្លាទីនីម ត្រូវបានរចនាឡើងដើម្បីបំពេញនូវការពេញចិត្តរបស់អតិថិជន ជាមួយនឹងការគ្របដណ្តប់បន្ថែម និងដែនកំណត់ប្រចាំឆ្នាំ ដូចដែលអ្នកនឹងត្រូវបានការពារយ៉ាងពេញទំហឹង ដោយសារភាពអធ្យាស្រ័យបំផុត រហូតដល់ ៦០០,០០០ ដុល្លារអាមេរិក។
សម្រាប់ការព្យាបាលដោយសម្រាកពេទ្យ និង ២,៥០០ ដុល្លារសម្រាប់ការព្យាបាលមិនសម្រាកពេទ្ យជាមួយបណ្តាញអ្នកផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាពខ្ពស់ទាំងក្នុងស្រុក និងក្រៅស្រុក។

សម្រាប់ការធានាបន្ថែមសំខាន់ៗ អ្នកនឹងត្រូវបានបម្រើជាមួយអត្ថប្រយោជន៍ផ្សេងទៀតដូចជា គ្រោះថ្នាក់បន្ទាន់ ការចាក់វ៉ាក់សាំង ការពិនិត្យសុខភាពមាតុភាព
និងអត្ថប្រយោជន៍នៃការសម្រាលកូន។

ស៊ីប៊ី អ៊ិចឃ្លូស៊ីវ

ស៊ីប៊ី អ៊ិចឃ្លូស៊ីវ ផ្តល់ជូននូវការធានារ៉ាប់រងទាំងស្រុង ដែលបានជួយដល់ការព្យាបាលអ្នកជម្ងឺទាំងសងខាង ដោយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតរហូតដល់ ៨៥០,០០០ ដុល្លារអាមេរិក និងការព្យាបាលអ្នកជំងឺរហូតដល់ទៅ៥,០០០ ដុល្លារ។
5,000.00. ការងាររបស់យើងមានបណ្តាញផ្តាច់មុខ និងទូលំទូលាយនៃអ្នកផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាពស្ថិតក្នុងបណ្តាញសេវាកម្មរបស់អ្នក ដែលត្រូវគ្នានឹងកន្លែងដែលការព្យាបាលរបស់អ្នកត្រូវបានអនុវត្ត។

ដើម្បីទទួលបានអត្ថប្រយោជន័បន្ថែមចុងក្រោយ គម្រោង ស៊ីប៊ី អ៊ិចឃ្លូស៊ីវ របស់យើងផ្តល់ជូនគ្រប់ករណីទាំងអស់ នៃគ្រោះអាសន្នការចាក់ថ្នាំបង្ការ ការពិនិត្យសុខភាព ការសម្រាលកូន និងអត្ថប្រយោជន៍នៃការសម្រាលកូន។ ល។

ស៊ីប៊ី ហេភី & ស្មាយល៍

ផែនការវេជ្ជសាស្រ្តរបស់យើង ត្រូវបានរចនាឡើងដើម្បីឱ្យសមស្របទៅនឹងថវិកា និងរបៀបរស់នៅដែលមានន័យថា វាមិនចាំបាច់ចំណាយលើការធានាដែលមិនចាំបាច់ទេ។

គម្រោងស៊ីប៊ី ហេភី & ស្មាយល៍របស់យើងផ្តល់ជូននូវអត្ថប្រយោជន៍ដូចជា ការព្យាបាលអ្នកជំងឺមន្ទីរពេទ្យ សេវាកម្មវះកាត់ ជំនួយនិងសេវាកម្មមិនមែនវេជ្ជសាស្ត្រ ការសម្រាកព្យាបាល និងគ្រោះថ្នាក់បន្ទាន់។

ស៊ីប៊ី ហេភី
ការធានាលក្ខណៈស្តង់ដារសម្រាប់អ្នកជំងឺ។
ស៊ីប៊ី ហេភីផ្លឹស
ធានាសម្រាប់ការព្យាបាលសម្រាកពេទ្យ និងព្យាបាលមិនសម្រាកពេទ្យ។
ស៊ីប៊ី ស្មាយល៍
ការធានារ៉ាប់រងលក្ខណៈស្តង់ដារ សម្រាប់អ្នកជម្ងឺសម្រាកពេទ្យ និងអ្នកជម្ងឺព្យាបាលមិនសម្រាកពេទ្យ ដែលមានអត្ថប្រយោជន៍បន្ថែម។

ហេតុអ្វីត្រូវជ្រើសរើសគម្រោងវេជ្ជសាស្រ្តរបស់យើង?

នៅពេលដែលជំងឺចូលមកក្នុងរូបភាពណាមួយ វាគឺជាការបាត់បង់ឯករាជ្យ ដែលអាចប៉ះពាល់ដល់យើងភាគច្រើន។ បន្ទុកហិរញ្ញវត្ថុជាមួយវិក័យប័ត្រវេជ្ជសាស្ត្រវា គឺជាវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនពិតប្រាកដ។ ដូច្នេះ គម្រោងធានារ៉ាប់រងសុខភាព ធ្វើអោយអ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។

អ្នកលែងមានក្តីបារម្ភ ក្នុងការចំណាយព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ រឺក៏ការចំណាយផ្នែកវេជ្ជសាស្ត្រ។ ដោយមានសេរីភាពក្នុងការជ្រើសរើសមន្ទីរពេទ្យដែលអ្នកចង់ព្យាបាល យើងក៏មានផ្តល់ជូននូវមន្ទីរពេទ្យ / គ្លីនិក / កន្លែងព្យាបាលដែលពុំចាំបាច់ចំណាយថវិកាជាមួយវេជ្ជបណ្ឌិត និងអ្នកជំនាញថែទាំសុខភាពដែលប្រកបដោយគុណភាព។

ដោយអនុញ្ញាតឱ្យក្រុមបណ្តឹងទាមទារសំណងផ្នែកវេជ្ជសាស្រ្តរបស់យើង ដោះស្រាយវិក័យប័ត្រដោយផ្ទាល់ជាមួយមន្ទីរពេទ្យយើងធានាថាអ្នកលែងមានការព្រួយបារម្ភជាមួយឯកសារជាច្រើន ហើយផ្តោតតែលើការព្យាបាលរបស់អ្នកប៉ុណ្ណោះ។

សំនួរប្រចាំ

តើខ្ញុំនឹងត្រូវបានធានារ៉ាប់រងជំងឺមានស្រាប់ដែររឺទេ?

រាល់អ្នកស្នើសុំ ធានារ៉ាប់រងណាដែលដឹងខ្លួនថាមានជំងឺមុនពេលស្នើសុំធានារ៉ាប់រង មិនត្រូវបានធានាឡើយ។

តើអ្នកណាដែលខ្ញុំអាចទាក់ទងបានពេលដែលមានករណីសង្រ្គោះបន្ទាន់?

ពេលមានករណីសង្គ្រោះបន្ទាន់ អ្នកអាចទៅមន្ទីរពេទ្យមុន ហើយផ្តល់ពត៌មានមកក្រុមហ៊ុនបន្ទាប់។

តើឯកសារតម្រូវមានអ្វីខ្លះសម្រាប់ការទាមទារសំណង?

ឯកសារតម្រូវសម្រាប់ការទាមទារសំណងរួមមាន បែបបទទាមទារសំណង កាតធានារ៉ាប់រង ឯកសារពេទ្យច្បាប់ដើម វិក័យប័ត្រ និងឯកសារដែលពាក់ព័ន្ធផ្សេងៗ។

តើអ្នកណាខ្លះដែលអាចស្នើសុំធានារ៉ាប់រង?

ក្រុមហ៊ុនសហគ្រាស និងបុគ្គលឯកជន ដែលមានអាយុចាប់ពី ១៨ ទៅដល់ ៦៥ ឆ្នាំ។ រាល់ការស្នើសុំ ត្រូវបំពេញបែបបទស្នើសុំធានារ៉ាប់រង។

តើបណ្ណសន្យាធានារ៉ាប់រងមានសុពលភាពរយៈពេលប៉ុន្មាន?

បណ្ណសន្យាធានារ៉ាប់រងមានសុពលភាពរយៈពេល ១ ឆ្នាំ។

បើសិនជាខ្ញុំទៅមន្ទីរពេទ្យជាដៃគូរ តើខ្ញុំត្រូវបង់ការចំណាយទាំងអស់ ឫតម្រូវអោយបង់នូវកម្រិតណាមួយនៃវិក័យប័ត្រនៅឯមន្ទីរពេទ្យ?

បាទ យើងនឹងបង់រាល់ការចំណាយនៅឯមន្ទីរពេទ្យ
ដោយយោងទៅតាមអត្ថប្រយោជន៍ដែលអ្នកមាន។ អ្នកអាចត្រូវបង់សម្រាប់ការចំណាយទាំងឡាយណាដែលមិនត្រូវបានធានាមុន និងក្រោយពេលអ្នកចេញពីមន្ទីរពេទ្យ។

តើរយៈពេលរង់ចាំជាអ្វី?

រយៈពេលរង់ចាំជា ពេលវេលាមួយដែលអ្នកត្រូវបានធានាត្រូវរង់ចាំ មុនពេលអាចទទួលបានការធានា។

តើខ្ញុំអាចជ្រើសរើសមន្ទីរពេទ្យណាមួយដើម្បីព្យាបាលជំងឺបានទេ?

អ្នកអាចជ្រើសរើសមន្ទីរពេទ្យណាមួយដើម្បីព្យាបាលជំងឺរបស់អ្នក។

តើការធានារ៉ាប់រងចាប់ផ្តើមនៅពេលណា?

លោកអ្នកនឹងត្រូវបានធានាចាប់ពីពេលដែលបណ្ណសន្យាធានារ៉ាប់រងមានសុពលភាព ឬពេលដែលឈ្មោះរបស់លោកអ្នកត្រូវបានបញ្ចូលក្នុងបណ្ណសន្យាធានារ៉ាប់រង។

តើខ្ញុំអាចបន្ថែមអ្នកត្រូវធានាចូលក្នុងបណ្ណសន្យារ៉ាប់រងបានរឺទេ?

អ្នកអាចបន្ថែមសមាជិករបស់អ្នកបាន៖

  • ជាប្តីប្រពន្ធស្របច្បាប់ ដែលមានអាយុមិនលើស ៦០ ឆ្នាំ។
  • កូនស្របច្បាប់ ដែលមានអាយុចាប់ពី ៣០ថ្ងៃ ប៉ុន្តែមិនលើស ២៣ឆ្នាំ
    ដែលមិនទាន់រៀបការ និងកំពុងរៀនពេញម៉ោង។
ស៊ីប៊ី ផ្លាទីនីម & អ៊ិចឃ្លូស៊ីវ

Brochure ENG

ស៊ីប៊ី ហេភី & ស្មាយល៍

Brochure ENG

DOWNLOAD