វិធីសាស្រ្តទាមទារសំណងទៅលើធានារ៉ាប់រងសុខភាព ឬគ្រោះថ្នាក់បុគ្គល ពីស៊ីប៊ី អ៊ីនសួរេន
Posted in: Blog | On Saturday, November 14, 2020
ការទាមទារសំណងទៅលើធានារ៉ាប់រងសុខភាព ឬគ្រោះថ្នាក់បុគ្គល កើតឡើងនៅពេលលោកអ្នកដាក់សំណើរសុំទៅលើថ្លៃចំណាយទៅលើសេវាកម្មវេជ្ជសាស្រ្ត្ត ដែលអ្នកបានទទួលរួចហើយ ឬទៅលើថ្លៃចំណាយដោយផ្ទាល់ (មាននៅក្នុងការធានារបស់លោកអ្នក)។ ស៊ីប៊ី អ៊ីនសួរេនសូមបង្ហាញអ្នកពីនីតិវិធីក្នុងការទាមទារសំណងលើការធានារ៉ាប់រងសុខភាព ឬគ្រោះថ្នាក់បុគ្គលពីខាងយើងខ្ញុំ។
វិធីសាស្រ្តទាមទារសំណងទៅលើធានារ៉ាប់រងសុខភាព ឬគ្រោះថ្នាក់បុគ្គល ពីស៊ីប៊ី អ៊ីនសួរេន
- ទាក់ទងមកការិយាល័យផ្នែកទាមទារសំណងរបស់យើងខ្ញុំ តាមរយៈ 023 890 888 ឬអ៊ីម៉ែល claim@cbgeneral.vip
- ប្រគល់ឯកសារទាមទារសំណងឱ្យបានគ្រប់គ្រាន់
- ផ្តល់ព័ត៌មានលម្អិតពីគ្រោះថ្នាក់ និង/ឫ ឯកសារពេទ្យ និង ប្រគ់លឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ
- រង់ចាំរយៈពេល១៤ថ្ងៃនៃថ្ងៃធ្វើការ សម្រាប់ការដោះស្រាយសំណងរបស់អ្នក
ដើម្បីឱ្យការទាមទារសំណងរបស់អ្នកមានដំណើរការឆាប់រហ័ស សូមប្រគល់ឯកសារឱ្យបានគ្រប់គ្រាន់ដូចជា៖
- សំណុំបែបបទបណ្តឹងទាមទារសំណងផ្នែកវេជ្ជសាស្រ្តដែលបានបំពេញត្រឹមត្រូវ
- របាយការណ៍ ឬលិខិតបញ្ជាក់វេជ្ជសាស្រ្ត វិកយបត្រវេជ្ជសាស្រ្ត របាយការណ៍ធ្វើរោគវិនិច្ឆ័យ វេជ្ជបញ្ជាពេទ្យ និងឯកសារទាក់ទងផ្សេងៗ
- របាយការណ៍ប៉ូលីស (ក្នុងករណីគ្រោះថ្នាក់ ឫបាត់បង់ជីវិត)
ក្នុងករណីគ្រោះថ្នាក់ដល់ជីវិត៖
- ប្រគល់អត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅកិច្ចសន្យាការងាររបស់អ្នកត្រូវបានធានា/អ្នកស្លាប់/អ្នកតំណាងផ្ទាល់ខ្លួនស្របច្បាប់
- ច្បាប់ដើមនៃលិខិតមរណភាព/លិខិតបូជាសព
- របាយការណ៍ធ្វើកោសល្យវិច័យ
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំ!
023 890 999
info@cbgeneral.vip
ផ្នែកទាមទារសំណង៖ ០២៣ ៨៩០ ៨៨៨