ភ្នំពេញ – ស្របជាមួយការប្តេជ្ញាចិត្តដើម្បីអនាគតដ៏ត្រចង់នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក បានបរិច្ចាគជាថវិការចំនួន មួយម៉ឺន ដុល្លារសហរដ្ឋអាមេរិក ជាជំនួយទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិភាគទានមួយនេះគឺជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ ១៩ នេះនៅក្នុងប្រទេសរបស់យើង។
ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ប្តេជ្ញាបម្រើប្រជាជនកម្ពុជា និងរួមគ្នាជាមួយប្រទេសជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដែលកំពុងរាលដាល។ ស្ថិតក្នុងពេលវេលាអាសន្ននេះ ស៊ីប៊ី អ៊ីនសួរេនកំពុងខិតខំប្រឹងប្រែងបន្តផ្តល់សេវាកម្ម និងផលិតផលដែលអាចគាំទ្រដល់សុខុមាលភាពនិងសុវត្ថិភាពដល់ប្រជាជននៅក្នុងសហគមន៍។
យើងខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម និងផែនការរបស់រាជរដ្ឋាភិបាលក្នុងការបន្តយុទ្ធនាការប្រឆាំងការរីករាលដាលជំងឺកូវីដ ១៩នេះ។ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធទាំងឡាយ ការពារប្រជាជនទាំងអស់ឱ្យឆ្លងផុតគ្រាលំបាកទាំងនេះ។
ថែរក្សាសុខភាព និងរក្សាសុវត្ថិភាពឱ្យបានល្អ!
អត្ថបទ៖ សុខ ប៉េងហ៊ាង