ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី បានបង្កើតភាពជាដៃគូជាមួយមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD) ។ ពិធីចុះអនុស្សរណៈនៃការយោគយល់មួយនេះ ប្រារព្ធឡើងនៅរសៀលថ្ងៃព្រស្បត្តិ៍ នាថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ នៅឯមហាវិទ្យាល័យអាមេរិចកាំងភ្នំពេញ។
អ្នកស្រី ប៊ុន ច័ន្ទមករា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ីបានថ្លែងនៅក្នុងកម្មវិធីថា “ស៊ីប៊ី អ៊ីនសួរេនមានការប្តេជ្ញាចំពោះអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជាយើង។ ហើយអនាគតដ៏ភ្លឺស្វាងរបស់យើងត្រូវបានដឹកនាំដោយយុវជនរបស់យើង។ ផ្នែកនៃបេសកកម្មរបស់ក្រុមហ៊ុនរបស់យើងគឺការកសាងសមត្ថភាព។ យើងមានគោលបំណងផ្សារភ្ជាប់ក្រុមរបស់យើងជាមួយនិងជំនាញត្រឹមត្រូវតាមរយៈការបណ្តុះបណ្តាលនិងហ្វឹកហាត់ពីជំនាញរបស់ពួកគាត់។ ភាពជាដៃគូនេះ បំពេញការប្តេជ្ញាចិត្តរបស់យើង
ភាពជាដៃគូនេះនឹងផ្តល់សិទ្ធិឱ្យ CLPD ក្នុងការទទួលបានបទពិសោធជំនាញវិជ្ជាជីវៈស៊ីជម្រៅរបស់ក្រុមធានារ៉ាប់រងទូទៅ ស៊ីប៊ី។ និស្សិតដែលនឹងចុះមកចូលរួមកម្មសិក្សានៅក្រុមហ៊ុនរបស់ ស៊ីប៊ី នឹងទទួលបានបទពិសោធន៍ការងារជាមួយនិងបុគ្គលិករបស់យើងដែលមានបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រងជាង ៣០ ឆ្នាំ។ ពួកគេនឹងទទួលបានជាមួយគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាបទពិសោធន៍ពីអ្នកបង្វឹកណែនាំរបស់ពួកគេ។
ភាពជាដៃគូមួយនេះ នឹងធ្វើឱ្យភាគីទាំងសងខាងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងស្មារតីធ្វើឱ្យប្រសើរឡើងនិងបង្កើនទេពកោសល្យរបស់យើង។ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី មានមោទនភាពក្រៃលែង និងមានសេចក្តីសោមនស្សរីករាយដែលបានចុះអនុស្សរណៈនៃការយោគយល់មួយនេះជាមួយមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍវិជ្ជាជីវៈ៕
អត្ថបទ៖ សុខ ប៉េងហ៊ាង